Saturday, July 7, 2018

ចំនុចសំខាន់ៗដែលគួរយល់ដឹងពីមេម៉ូរីកាត

មេម៉ូរីកាតមានច្រើនប្រភេទ និងមាន specification ច្រើនដែលធ្វើអោយស្មុគស្មាញចំពោះអ្នកប្រើប្រាស់ទាំងអស់។ ក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការពន្យល់និងបង្ហាញពីពត៌មានសំខាន់ៗរបស់មេម៉ូរីកាត។ ចំនុចសំខាន់ៗដែលនឹងត្រូវយកមកពន្យល់ក្នុងអត្ថបទនេះមានដូចជាប្រភេទ ឈ្មោះកាត់ ទំហំ ទំហំអង្គចងចាំ ល្បឿន និងល្បឿ bus របស់កាត។ មេម៉ូរីកាតមានច្រើន ហើយក្នុងអត្ថបទនេះនឹងផ្ដោតទៅលើកាតដែលមានការពេញនិយមតែប៉ុណ្ណោះ ដែលកាតទាំងនោះគឺ SD និង MicroSD។

ប្រភេទ ឈ្មោះកាត់ និងទំហំរបស់កាត

ខាងក្រោមនេះជារូបភាពដែលបង្ហាញពីប្រភេទ ឈ្មោះកាត់ និងទំហំរបស់កាត។

ល្បឿន bus របស់កាត

Bus គឺជាទំនាក់ទំនងដោយធ្វើការផ្ទេរទិន្នន័យរវាងឧបករណ៍នឹងឧបករណ៍។ Interface គឺជាទំរង់ផ្នែករឹង​ (hardware architecture) មួយដែលត្រូវបានប្រើដើម្បីភ្ជាប់ពីឧបករណ៍មួយទៅឧបករណ៍មួយ។ សូមធ្វើការកត់សំគាល់ថាល្បឿន bus មិនមែនជាល្បឿនរបស់កាតទេ។ វាគ្រាន់តែជាល្បឿនអតិបរមានៃទំនាក់ទនងរបស់កាតនិងឧបករណ៍ដែលភ្ជាប់ជាមួយកាតនោះតែប៉ុណ្ណោះ។ បើយើងធៀបជាមួយនឹងជីវិតរស់នៅសព្វថ្ងៃ វាដូចជាទុយោទឹកអីុចឹង។ ទុយោទឹកធំមិនប្រាកដថាមានទឹកហូរច្រើននោះទេ គឺវាអាស្រ័យលើកំលាំងនិងសម្ពាធទឹកផងដែរ។ មកដល់បច្ចុប្បន្ននេះ bus interface របស់មេម៉ូរីកាតមានដល់ទៅ៦ដែលមានដូចជា Default Speed, High Speed, UHS-I, UHS-II, UHS-III និង SD Express។ SD Express គឺជា bus interface ចុងក្រោយគេដែលទើបតែត្រូវបានប្រកាសជាផ្លូវការនាពេលថ្មីៗនេះ។ បើយើងធៀបទៅនឹង USB វិញគឺវាដូចទៅនឹង USB 2.0 និង USB 3.0អីុចឹង។ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញពី bus interface ទាំង៦៖
Bus Interfaceប្រភេទកាតនិមិ្មតសញ្ញា Bus ល្បឿន Busជំនាន់
Default SpeedSD, SDHC, SDXC and SDUC---12.5MB/s1.01
High SpeedSD, SDHC, SDXC and SDUC---25MB/s1.10
UHS- ISDHC, SDXC and SDUC50MB/s
(SDR50, DDR50)
104MB/s (SDR104)
3.01
UHS- IISDHC, SDXC and SDUC156MB/s Full Duplex
312MB/s Half Duplex
4.00
UHS- IIISDHC, SDXC and SDUC312MB/s Full Duplex
624MB/s Full Duplex
6.00
SD ExpressSDHC, SDXC and SDUC985MB/s
PCIe Gen.3
7.00

ល្បឿនរបស់កាត

កាតនីមួយៗមានល្បឿនផ្សេងៗគ្នា។ ដូចដែលបានឧទាហរណ៍ពីខាងលើ ល្បឿនកាតគឺប្រៀបបានទៅនឹងកំលាំងនិងសម្ពាធទឹកដែលហូរតាមទុយោអីុចឹង។ សមាគមមេម៉ូរីកាត (SD Association) បានបង្កើតស្ដង់ដាដើម្បីកំណត់សំគាល់ល្បឿនរបស់មេម៉ូរីកាត ដែលស្ដង់ដានេះត្រូវបានហៅថាថ្នាក់ល្បឿន (Speed Class)។ ថ្នាក់ល្បឿនមាន៣ប្រភេទគឺ Speed Class, UHS Speed Class និង Video Speed Class។ ថ្នាក់ល្បឿនមិនបានកណត់ល្បឿនពិតរបស់កាតនោះទេ។ វាគ្រាន់តែបញ្ជាក់ពីកំរិតអប្បរមានៃល្បឿន write (ល្បឿនបញ្ចូលទិន្នន័យទៅក្នុងកាត) របស់កាតតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញពីនិមិ្មតសញ្ញា និងល្បឿន write អប្បរមារបស់ថ្នាក់ល្បឿននីមួយៗរបស់មេម៉ូរីកាត៖
ល្បឿន write អប្បរមានិមិ្មតសញ្ញា
Speed Class
និមិ្មតសញ្ញា
UHS Speed Class
និមិ្មតសញ្ញា
Video Speed Class

2 MB/secSD Class 2  Class 2 (C2)
4 MB/secSD Class 4  Class 4 (C4)
6 MB/secSD Class 6  Class 6 (C6)Video Class 6  Class 6 (V6)
10 MB/secSD Class 10  Class 10 (C10)UHS Class 1  Class 1 (U1)Video Class 10  Class 10 (V10)
30 MB/secUHS Class 3  Class 3 (U3)Video Class 30  Class 30 (V30)
60 MB/secVideo Class 60  Class 60 (V60)
90 MB/secVideo Class 90  Class 90 (V90)
ចំនែកឯល្បឿន read (ល្បឿនអានទិន្នន័យនៅក្នុងកាត) វិញមិនត្រូវបានបែងចែកជាថ្នាក់នោះទេ។ វាត្រូវបានបោះពុម្ភនៅលើកាតនីមួយៗតែម្ដង។ ផ្ទុយពីល្បឿន write ដែលត្រូវបានបង្ហាញជាកំរិតអប្បរមា ល្បឿន read ត្រូវបានបង្ហាញជាកំរិតអតិបរមា។

ពត៌មានសំខាន់ៗស្ដីពីមេម៉ូរីកាតនឹងត្រូវបានបង្ហាញនៅលើកាតដូចរូបខាងក្រោម៖
១. ល្បឿន read អតិបរមា។
២. ប្រភេទមេម៉ូរីកាត។
៣. ប្រភេទ bus interface។ សូមបញ្ជាក់ផងដែរថា bus interface ប្រភេទ SD Express គឺមានលេខមួយរ៉ូម៉ាំង (I) និងមានអក្សរ EXPRESS នៅពីក្រោមប្រភេទកាត (SDHC, SDXC និង SDUC) ដូចដែលបានបង្ហាញនៅក្នុងតារាង bus interface នៅខាងលើ។
៤. ថ្នាក់ល្បឿន Speed Class។
៥. ថ្នាក់ល្បឿន UHS Speed Class។
៦. ទំហំអង្គចងចាំរបស់កាត។

អ្នកច្បាស់ជាឆ្ងល់ថាហេតុអ្វីបានកាតមួយនេះមាន Speed Class 10 ផង និងមាន UHS Speed Class 3 ផង។ តើល្បឿន write អប្បរមារបស់វាគឺ 10MB/s ឬក៏ 30MB/s? ចំលើយគឹថាវាមានល្បឿន ​write អប្បរមា២គឹ 10MB/s និង 30MB/s។ នៅពេលដែលកាតនេះប្រើជាមួយឧបករណ៍ប្រភេទ UHS នោះវានឹងមានល្បឿន write អប្បរមារហូតដល់ 30MB/s ដែលត្រូវនឹង UHS Speed Class 3។ តែបើវាត្រូវបានប្រើជាមួយឧបករណ៍ដែលជាប្រភេទ non-UHS នោះវានឹងមានល្បឿន write អប្បរមាត្រឹមតែ 10MB/s តែប៉ុណ្ណោះ ដែលត្រូវនឹង Speed Class 10៕

No comments:

Post a Comment