Friday, July 6, 2018

ឃាំងគេហទំព័រអាសអាភាសន៍ដោយប្រើ DNS


នៅលើអិុនធឺណិតមានការចែកចាយពត៌មាន ចំណេះដឹង និងរបស់ដែលមានប្រយោជន៍ជាច្រើន។ ទន្ទឹមនឹងនេះរបស់ដែលមិនល្អក៏ត្រូវបានចែកចាយ​នៅលើអិុនធឺណិតផងដែរ ដែលមានរូបភាព ឬវីដេអូអាសអាភាសន៍ជាចំនុចចំបង។ តាមពិតទៅវាមិនមែនជារឿងមិនល្អទេបើសិនអ្នកជាមនុស្សធំពេញវ័យ។ ប៉ុន្តែផ្ទុយទៅវិញសំរាប់អនីតិជន (មនុស្សដែលមិនទាន់ពេញវ័យ) ដែលជាទូទៅត្រូវបានគេកំណត់ថាមានអាយុតិចជាង១៨ឆ្នាំនោះ ការមើលរូបភាព ឬវីដេអូអាសអាភាសន៍មិនមែនជារឿងត្រឹមត្រូវនោះទេ។ លើសពីនេះទៅទៀត បើទោះជាអ្នកជាមនុស្សពេញវ័យក៏ដោយក៏អ្នកមិនត្រូវមើលរូបភាព ឬវីដេអូអាសអាភាសន៍នៅកន្លែងសាធារណៈ សាលារៀន ឬក្រុមហ៊ុនជាដើម។

ដូច្នេះដើម្បីធ្វើការហាមឃាត់ការបើកមើលរូបភាព ឬវីដេអូអាសអាភាសន៍ យើងអាចធ្វើការឃាំងគេហទំព័រអាសអាសភាសន៍មិនអោយដំណើរការនៅក្នុង local network របស់យើងបានដោយប្រើ Domain Name System ដែលហៅកាត់ថា DNS ដោយដាក់បញ្ចូលវាទៅក្នុងការកំណត់របស់ router យើងតែម្ដង។ សូមចុចនៅត្រង់នេះដើម្បីអានពី របៀបដាក់បញ្ចូល DNS ទៅក្នុង Router

DNS ដែលយើងប្រើសំរាប់ឃាំងគេហទំព័រអាសអាភាសន៍គឺ OpenDNS Family Shield ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OpenDNS សំរាប់ធ្វើការឃាំងគេហទំព័រអាសអាភាសន៍។ អាសយដ្ឋានរបស់ OpenDNS Family Shield គឺ 208.67.222.123 / 208.67.220.123។ មូលហេតុដែលធ្វើអោយខ្ញុំជ្រើសរើស OpenDNS Family Shield គឺព្រោះថាវាមិនគិតថ្លៃសេវាកម្ម ហើយថែមទាំងមានល្បឿនលឿនដែលមិនធ្វើអោយមានការរអាក់រអួលដល់ការប្រើប្រាស់អិុនធឺណិតឡើយ។ បន្ទាប់ពីបានបញ្ចូល DNS នេះរួច គេហទំព័រអាសអាភាសន៍ទាំងអស់ហ្នឹងត្រូវបានឃាំង៕

No comments:

Post a Comment